ក្រុមហ៊ុនទីផ្សារបណ្តាញអាតូមី
- ឈ្មោះក្រុមហ៊ុន
- Atomy Corporation
- កាលបរិច្ឆេទបង្កើត
- ១ មិថុនា ២០០៩
- ស្ថាបនិក
- Park Han-gil
- ប្រាក់ចំណូលប្រចាំឆ្នាំ
- ១,៣ ពាន់លានដុល្លារ (ក្នុងឆ្នាំ ២០១៩)
- ចំនួនសមាជិកនៅលើពិភពលោក
- ប្រហែលជា ១០ លាននាក់
- ចំនួនបុគ្គលិកនៅទូទាំងពិភពលោក
- ប្រហែលជា ៣០០ នាក់
- សាចានៅក្រៅប្រទេស
- សហរដ្ឋអាមេរិក, កាណាដា, ជប៉ុនតៃវ៉ាន់, សិង្ហបុរី, កម្ពុជា, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, ម៉ិកស៊ិក, អូស្ត្រាលី, ឥណ្ឌូនេស៊ី, រុស្ស៊ី, ចិន, កូឡុំប៊ី៖ នឹងមាន ៤៦ ប្រទេស ចាប់ពីឆ្នាំ ២០២១ ។
- ផលិតផលគោល
- សុខភាព, គ្រឿងសំអាង, មូលដ្ឋានអាហារ, ម៉ូដ និងការតុបតែងផ្ទះ។
គុណភាពល្អផ្តាច់ តម្លៃសមរម្យ
អាតូមីក្រុមហ៊ុនទីផ្សារបណ្តាញ
បង្កើតឡើងក្នុងឆ្នាំ២០០៩ អាតូមីគឺជាក្រុមហ៊ុនទីផ្សារបណ្តាញដែលប្រតិបត្តិការលក់ដោយផ្ទាល់នៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។ អាតូមីគឺជាគេហទំព័រលក់ទំនិញតាមអ៊ិនធឺរណែតរបស់កូរ៉េដែលផ្តោតលើផលិតផលសុខភាពស, ម្រស់និងផលិតផលថែរក្សាស្បែក។
ចាប់តាំងពីការចាប់ផ្តើមមក ក្រុមហ៊ុនបានរីកចម្រើនយ៉ាងឆាប់រហ័សដោយបង្កើតទីផ្សារបណ្តាញដែលគិតដល់ប្រយោជន៍អតិថិជនជាធំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ពីរ៖ គុណភាពល្អផ្តាច់ក្នុងតម្លៃសមរម្យ។
ទស្សនវិជ្ជា"ម៉ាស្ទី" (mastige)
នៅឆ្នាំ២០១៩ អាតូមីរកបានចំណូល ១.៣ ពាន់លានដុល្លារហើយនៅខែកក្កដាឆ្នាំ ២០២០ ចំនួនសមាជិកដែលបានចុះឈ្មោះបានឈានដល់ ១០ លាននាក់នៅទូទាំងពិភពលោក។
ក្រុមហ៊ុនអាតូមីទទួលបានភាពជោគជ័យដ៏ឆាប់រហ័ស ដោយសាការគោរព”ទស្សនវិជ្ជាម៉ាស្ទី” បានន័យថាផលិតផលិតផលដែលមាន “គុណភាពល្អផ្តាច់” លក់ក្នុង “តម្លៃទាបបំផុតដែលអាចលក់ទៅបាន” ។ អាតូមីផលិតដើម្បីគុណភាពខ្ពស់និងចំណាយតិចជាងផលិតផលផ្សេងទៀតដែលលក់នៅលើទីផ្សារ។ ទោះជាផលិតផលល្អយ៉ាងណាក៏ដោយ តែបើអាតូមីមិនអាចលក់ក្នុងតម្លៃទាបបានជូនមហាជន គឺក្រុមហ៊ុនមិនផលិតវាឡើយ។
“ម៉ាស្ទី” MASSTIGE គឺជាពាក្យមួយដែលបង្កើតឡើងដោយពាក្យ MASS ដែលមានន័យថាមហាជននិងពាក្យ PRESTIGE ដែលមានន័យថាប្រណីត គឺសំដៅទៅលើទំនិញប្រណីតពេញនិយម។
ទីផ្សារបណ្តាញអាតូមីដែលយើងកំពុងអភិវឌ្ឍ គឺជាបណ្តាញចែកចាយដែលប្រកួតប្រជែងជាមួយផ្សារទំនើបនិងហាងលក់បញ្ចុះតំលៃ ក៏ដូចជាការលក់តាមផ្ទះនិងការលក់អនឡាញ។ ផលិតផលរបស់អាតូមីមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។
ផលិតផលដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់មានន័យថាជាផលិតផលដែលមានគុណភាពល្អនិងមានតម្លៃសមរម្យ ពោលគឺផលិតផលដែលមានការប្រកួតប្រជែងទាំងគុណភាពនិងតម្លៃ នេះជាការធានារបស់អាតូមី។
ក្រុមហ៊ុនផ្សេងអាចបង្កើតផលិតផលដែលមានគុណភាពខ្ពស់បាន តែមិនអាចលក់ក្នុងតម្លៃទាបដូចអាតូមីបានឡើយ។
ហេតុអ្វីបានជាគុណភាពអាតូមីមិនអាចប្រគួតប្រជែងបាន?
ចំណុចសំខាន់គឺក្រុមហ៊ុនផ្សេងទៀតមិនអាចមានលទ្ធភាពផលិតអ្វីដែលមានគុណភាពផងនឹងតម្លៃទាបផងដូចអាតូមីបានទេ។ ដើម្បីផលិតផលិតផលដែលមិនមានគុណភាពនិងតម្លៃទាបគឺត្រូវការពីរយ៉ាង៖
១. ការស្រាវជ្រាវនិងបច្ចេកវិទ្យាខ្ពស់។
២. មានធនធានធម្មជាតិស្រាប់ មានរោងចក្រនិងបណ្តាញចែកចាយផ្ទាល់ខ្លួន ដូច្នេះអាតូមីអាចគ្រប់គ្រងតម្លៃនិងលក់ធូរថ្លៃតាមដែលអាចធ្វើទៅបាន។
នោះហើយជាអ្វីដែលអាតូមីមាន។ ប្រសិនបើអ្នកមិនមានគុណសម្បត្ដិទាំងពីរនេះទេ គ្មានអ្នកណាអាចយកឈ្នះគុណភាពនិងតម្លៃរបស់អាតូមីបានឡើយ។
មូលហេតុដែលអាតូមីអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាបបែបនេះ ដោយសារតែការចូលរួមគ្នានៃក្រុមហ៊ុនបី។ អាតូមីគឺជាមជ្ឈមណ្ឌលចែកចាយផ្តាច់មុខនៃក្រុមហ៊ុនកូលម៉ាប៊ីអិនអេច (Kolmar BNH) ដែលជាក្រុមហ៊ុនបង្កើតឡើងដោយឃែរី (KAERI - វិទ្យាស្ថានស្រាវជ្រាវថាមពលបរមាណូកូរ៉េ)និងកូលម៉ាកូរ៉េ (Kolmar Korea)។
សព្វថ្ងៃនេះឃែរីត្រូវបានគេស្គាល់ជាផ្លូវការថាជាណាសា (NASA)នៃប្រទេសកូរ៉េខាងត្បូង។ ដោយសារតែវាជាវិទ្យាស្ថានស្រាវជ្រាវមួយនេះបានទទួលមូលនិធិនិងថវិការពីរដ្ឋាភិបាលកូរ៉េ ឃែរីមិនអាចធ្វើអាជីវកម្មខ្លួនឯងបានទេ។
មូលហេតុនេះហើយដែលឃែរីបានចាប់ដៃគូជាមួយកូលម៉ាកូរ៉េដែលជាក្រុមហ៊ុនដែលមានអាយុកាលជាង ១០០ ឆ្នាំមកហើយ ឯកទេសក្នុងការបង្កើតផលិតផលគ្រឿងសំអាងនិងឱសថ។
ក្រុមហ៊ុនទាំងពីរសម្រេចចិត្តរួមគ្នាបង្កើតកូលម៉ាប៊ីអិនអេច (Kolmar BnH) ជាក្រុមហ៊ុនមួយដែលមាន ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ (R&D) លំដាប់ពិភពលោកនិងបច្ចេកវិទ្យាទំនើប (រួមមានបច្ចេកវិទ្យានុយក្លេអ៊ែរ បច្ចេកវិទ្យាវិទ្យុសកម្មនិងបច្ចេកវិទ្យាណាណូ) ឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េខាងត្បូងផ្ទាល់។ ដូច្នេះមិនមានការចំណាយលើការស្រាវជ្រាវមកពីវិស័យឯកជនទេ។ គ្មានការចំណាយលើវិស័យនៃការស្រាវជ្រាវនះហើយដែលជាកត្តាដ៏ធំមួយដែលកូលម៉ាប៊ីអិនអេចអាចផលិតបានក្នងតម្លៃទាប ម្យាងទៀតកូលម៉ាប៊ីអិនអេចមានមធ្យោបាយផលិតគ្រប់គ្រាន់តាំងពីវត្ថុធាតិដើម, ដៃគូនិងរោងចក្រពីដើមដល់ចប់ មិនត្រូវពឹងឬជួលក្រុមហ៊ុនផ្សេងទៀតទេ។
ឯករាជភាពនិងស្វ័យភាពក្នុងការផលិតធ្វើឲ្យកូលម៉ាប៊ីអិនអេចត្រួតពិនិត្យតម្លៃលក់ចេញនិងធានាស្ថេរភាព។
កូលម៉ាប៊ីអិនអេច (Kolmar BnH) ក៏បានផ្តល់នូវសេវាកម្មថែរក្សាស្បែកនិងគ្រឿងសំអាងនិងផលិតឲ្រាប់រយយម៉ាកដូចជា Chanel, Lancome, DeBon, Laneige, Shiseido, Ponds, Forever, Nu Skin, Amore-Pacific …។ ល។
គុណភាពនិងតម្លៃដែលមិនងាយប្រណាំងប្រជែង: Kolmar BNH
- មានមធ្យោបាយផលិតគ្រប់គ្រាន់តាំងពីដើមដល់ចប់។
- មានការស្រាវជ្រាវនិងការអភិវឌ្ឍន៍ (R&D) លំដាប់ពិភពលោកនិងបច្ចេកវិទ្យាទំនើប។
- ឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េខាងត្បូងផ្ទាល់។
- មិនមានការចំណាយលើការស្រាវជ្រាវមកពីវិស័យឯកជនទេ។


ផែនការទីផ្សារអាតូមី
ផែនការទីផ្សារអាតូមីគឺសាមញ្ញបមផុត៖ សាកល្បងប្រើផលិតផលនិងចែករំលែកបទពិសោធន៍។ តែប៉ុណ្ណឹងអែង! មិនបាច់និយាយអួតឬចំណាយលើការផ្សព្សផ្សាយអំពីផលិតផលច្រើនទេ ទុកឲ្យផលិតផលវានិយាយខ្លួនវា។
អ្នកអាចប្រើផលិតផលអាតូមីមួយណាក៏បាន ផលិតផលទាំងអស់សុទ្ធតែមានគុណភាពល្អនិងធូរថ្លៃជាងគេនៅលើទីផ្សារ។
ច្រាសដុសធ្មេញអាតូមីគឺជាឧទាហរណ៍ដ៏ល្អមួយ៖ ច្រាសដុសធ្មេញតែមួយមានតម្លៃតិចជាងមួយដុល្លារ ប៉ុន្តែវាមានអ៊ីយ៉ុងមាសស្តើងនិង មានសរសៃទន់តែរឹងមាំដែលផលិតដោយបច្ចេកវិទ្យាណាណូម្យាងទៀតដងវាមានសារធាតិដែលមិនឲ្យមេរោគកកើតបាន។
ឧទាហរណ៍មួយទៀតគឺ Atomy Skin Essence
Atomy Skin Essence មានតម្លៃត្រឹមតែ ១៧ ដុល្លារ ប៉ុន្តែបានឈ្នះពានរង្វាន់ Jang-Young-Shil នៅប្រទេសកូរ៉េខាងត្បូងដែលជាពានរង្វាន់គ្រឿងសំអាងដ៏មានកិត្យានុភាពបំផុតនៅក្នុងប្រទេស។ Atomy Skin Essence របស់អាតូមីឈ្នះផលិតផលដទៃទៀតដែលមានតម្លៃជាង ៣០០ ដុល្លារ។ កូរ៉េគឺជាប្រទេសតូចមួយប៉ុន្តែជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការលក់គ្រឿងសំអាងចេញនៅលើពិភពលោកហើយក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៃគ្រឿងសំអាងនៅលើពិភពលោកផងដែរ។ អាតូមីប្រកាន់ជាប់បាវវចនារបស់ខ្លួន “គុណភាពល្អផ្តាច់និងតម្លៃល្អផ្តាច់“។
អាតូមីជាប្រព័ន្ធពីរ៉ាមីតឬ ?
អាតូមីមិនមែនជាប្រព័ន្ធពីរ៉ាមីតទេ វាមានរូបរាងស្រដៀងគ្នាតែផែនការខុសគ្នា ពីព្រោះប្រព័ន្ធពីរ៉ាមីតបង្កហានិភ័យឲ្យសមាជិកនៅពីក្រោមខាតពេលវេលា ខាតលុយកាក់ ធ្វើការប្រមូលចំណូលឲ្យតែថ្នាក់លើបានមិនចេះចប់ ពេលដែលអស់ឬខ្សត់សមាជិកថ្មីចូលរួម រកចំណូលលេងបាន ក្រុមហ៊ុនបិទទ្វាតែម្តង វាជាវិធីបោកប្រាស់ខ្នាតធំស្របច្បាប់មួយ។ រីឯអាតូមីវិញ បានចងក្រងប្រព័ន្ធរកចំណូលតាមការចំណាយរបស់ខ្លួនឯងផ្ទាល់និងរបស់ដៃគូ។ សមាជិកអាតូមីចំណាយតែទៅលើអ្វីដែលយើងចង់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ។
ដើម្បីកុំឲ្យមានការភាន់ច្រឡំខ្ញុំបានរកនិយមន័យថ្មី៖ “អាតូមីជាទីផ្សារបណ្តាញទំនាក់ទំនងចាប់លេខរៀង”
ផែនការទីផ្សារអាតូមីគឺសាមញ្ញបំផុត៖ សាកប្រើផលិតផលនិងចែករំលែកបទពិសោធន៍។ តែប៉ុណ្ណឹងឯង។ យើងមិនបាច់និយាយច្រើនពីផលិតផល ពេលអ្នកប្រើគឺអ្នកទទួលស្គាល់គុណភាពវាដោយខ្លួនឯង!
អាតូមីមិនមែនជាប្រព័ន្ធពីរ៉ាមីត ពីព្រោះយើងកំណត់កម្រៃជើងសារទូទៅត្រឹម៥ម៉ឺនដុល្លារក្នុងមួយខែ ដើម្បីទុកឧកាសឲ្យថ្នាក់ក្រោមឡើងដល់កំពូល៥ម៉ឺនដុល្លារដែរគ្រាន់តែមុននឹងក្រោយ ម៉្យាងទៀត សមាជិកថ្នាក់ក្រោមទទួលបានភាគរយនៃកម្រៃជើងសារច្រើនជាងថ្នាក់លើពេលឡើងតំណែង។
ផែនការអាតូមីគឺបង្កើតអ្នកមានថ្មីឲ្យបានច្រើននិងកាត់បន្ថយភាពក្រីក្រឲ្យធ្លាក់ចុះ។ មានសមាជិកជាច្រើននៅលើពិភពលោកបានរស់ដោយសុខសាន្តជាមួយចំណូលអកម្មអាតូមី។

ប្រព័ន្ធអាតូម៉ី, ប្រព័ន្ធខ្សែពីរ
អ្នកត្រូវសន្សំពិន្ទុឲ្យបានច្រើន ពីព្រោះកម្រៃជើងសារគណនាចេញពីចំនួនពិន្ទុសរុបរបស់ដៃគូនិងរបស់អ្នកផ្ទាល់។ អ្នកគ្រាន់តែធ្វើការជាមួយដៃគូចែកជាពីរក្រុម៖ ក្រុមឆ្វេងនិងក្រុមស្តាំ។ ប្រព័ន្ធអាតូម៉ីគឺជាប្រព័ន្ធខ្សែពីរ ដូច្នេះស្រួលធ្វើការណាស់ និយាយឲ្យចំទៅ អ្នកប្រឹងពង្រីកតែមួយខ្សែទេ ខ្សែស្តាំរបស់អ្នក រីឯខ្សែឆ្វេងគឺជាខ្សែរួម សហការរួមគ្នា។
នៅពេលដែលអ្នកសន្សំចំនួនពិន្ទុ PV បានគ្រប់គ្រាន់ អ្នកមានសិទ្ធិទទួលបានកំរៃជើងសារទៅតាមចំនួនពិន្ទុរបស់ខ្លួននិងរបស់ក្រុមទាំងសងខាង។ ពិន្ទុគឺសម្រាប់កាត់យកកម្រៃជើងសារប្រចាំថ្ងៃនិងពេលឡើងមុខតំណែង(គិតពីរដងក្នុងមួយខែ៖ ថ្ងៃទី១ដល់ថ្ងៃទី១៥ - ថ្ងៃទី១៦ដល់ដាច់ខែ)។
ពិន្ទុផ្ទាល់ខ្លួនរក្សារទុកមួយជីវិត រិឯពិន្ទុក្រុមត្រូវលប់ចោលពេលដែលយើងកាត់យកកម្រៃជើងសារ ហើយត្រូវរង់ចាំឲ្យពិន្ទុកើនឡើងវិញ។
សូមអ្នកកុំបារម្ភថារកពិន្ទុមិនបាន កុំធ្វើដោយតក់ក្រហល់ ក្រុមហ៊ុនទុកពេលវេលាឲ្យអ្នកគ្មានពេលកំណត់។
ផែនការទីផ្សារអាតូមីបង្កើតចំណូលអកម្ម។ បើ់កភ្នែកលុយចូល បើកភ្នែកលុយចូលធនាគារដោយមិនបាច់ប្រឹងដោយមិនដឹងខ្លួន។
ពីរសប្ដាហ៏ម្តង ពេលដែលពិន្ទុគ្រប់លក្ខណ អ្នកអាចទទួលបានមុខតំណែង។ នៅអាតូមី ទាំងអស់មាន៧មុខតំណែង ហើយមុខតំណែងតូចជាងគេក៏អាចរកចំណូលបាន ១៥០០ ដុល្លារក្នុងមួយខែដែរ។
មុខតំណែងទាំង៧នៅក្នុងបណ្តាញអាតូមី៖
- សេលម៉ាស្ទ័រ
- ដាយម៉ុនម៉ាស្ទ័រ
- ស្សេរ៉ុនរ៉ូសម៉ាស្ទ័រ
- ស្តារម៉ាស្ទ័រ
- រ៉ូយាលម៉ាស្ទ័រ
- ក្រោនម៉ាស្ទ័រ
- អឹមផឺរៀរម៉ាស្ទ័រ
តើត្រូវការចំណាយពេលវេលាប៉ុន្មាន ?
ខ្ញុំសួរទៅអ្នកវិញថា តើអ្នកចំណាយពេលរៀនសូត្រអស់ប៉ុន្មានឆ្នាំទើបសង្ឃឹមថានឹងបានប្រាក់ខែចាប់ពី ៥០០$ ទៅ១.០០០$ ? តើអ្នកចំណាយពេលរកស៊ីប៉ុន្មានឆ្នាំទើបអាចសល់ពី ២.០០០$ ទៅ ៥.០០០$ ក្នុងមួយខែដោយគ្មានហានិភ័យ ដោយគ្មានចំពាក់បំណុលធនាគារ?
តើត្រូវចំណាយពេលប៉ុន្មានដើម្បីឈានដល់កំរិតនេះ? លឿនបំផុតដែលខ្ញុំបានដឹងគឺពីរខែ ហើយយូរបំផុតគឺពីរឆ្នាំដោយសារអ្នកខ្លះចុះឈ្មោះហើយគ្រាន់តែប្រើធម្មតាមិនគិតគូររកចំណូល មិនរវីរវល់ណែនាំឬភ្លេចគិតថាអាចធ្វើជំនួញជាមួយអាតូមីបាន។
ប៉ុន្តែជាទូទៅ ត្រូវចំណាយពេលពី ៣ ទៅ ៩ ខែ ប្រសិនបើអ្នកប្រើផលិតផលជាប់លាប់និងចែករំលែកបទពិសោធន៍របស់អ្នកជុំវិញអ្នក។ ទោះបីអ្នកមានការងារពេញម៉ោងក៏ដោយ ក៏អ្នកអាចធ្វើជំនួញជាមួយអាតូមីបានដែរ។
ទោះជាមានឬក្រ ធំឬធាត់ ចាស់ឬក្មេង សឬខ្មៅ, មិនថាសាស្ត្រណាឬសាស្ត្រណាទេ យើងទាំងអស់គ្នាចង់ស្អាត ចង់មានសុខភាពល្អ៖ យើងត្រូវការដុះធ្មេញ កក់សក់ សម្អាតផ្ទះ សម្អាតខ្លួន ថែរមុខ ថែរសុខភាព ដូច្នះមួយជីវិតរបស់អ្នកអ្នកត្រូវការប្រើប្រាស់ផលិតផលទាំងអស់នេះ ប៉ុន្តែអ្នកមិនត្រូវការពេលហួសពីដប់ឆ្នាំទេ ដើម្បីទទួលបានជោគជ័យ។
ផលិតផលអាតូមី ជាផលិតផលចាំបាច់ដែលត្រូវប្រើ ដូច្នះយុតសាស្ត្ររបស់អ្នកគឺបង្កើត ពង្រីកក្រុមអ្នកប្រើប្រាស់ឲ្យបានច្រើន៖ សហគមន័អ្នកប្រើប្រាស់ផលិតផលអាតូមី។
តើត្រូវការទេពកោសល្យខ្ពស់ក្នុងការលក់ដូរមែនទេ?
ផលិតផលនិយាយដោយខ្លួនឯង។ អ្នកមិនចាំបាច់និយាយរ៉ាយរ៉ាបប្រាប់ច្រើនទេ។ ពេលដែលអ្នកបានប្រើគឺអ្នកពេញចិត្ត!
ទទួលបានប្រាក់ចំណូលអកម្មតាមរយៈការប្រើប្រាស់និងអនុសាសន៍ផ្ទាល់ខ្លួន ងាយស្រួលណាស់ មែនទេ?
យើងគ្រប់គ្នាចេះចាយ មិនបាច់រៀន ប៉ុន្តែបើគេឲ្យលក់ យើងត្រូវការទេពកោសល្យ ត្រូវការប៉ិនប្រសព ដូច្នេះហើយបានជាយុទ្ធសាស្ត្រអាតូមីមិនបង្ខំឲ្យលក់ទេ គ្រាន់តែទិញប្រើប្រាស់ខ្លួនឯងនិងណែនាំគេឲ្យប្រើដែរ។ សព្វថ្ងៃ អ្នកបានទិញទំនិញរបស់អ្នកនៅទីផ្សារដីហុយឬនៅលើបណ្តាញអ៊ីនធឺណិត វាជាទម្លាប់របស់អ្នកស្រាប់ហើយ។ អ្នកអាចចាប់ផ្តើមដោយការផ្លាស់ប្តូរទម្លាប់ទិញរបស់អ្នក ចាប់ផ្តើមផ្លាស់ប្តូរទីផ្សារ៖ ទិញនៅលើបណ្តាញ atomy.com ដែលជាមជ្ឈមណ្ឌលទិញទំនិញសកល ដើម្បីប្រមូលសន្សំពិន្ទុ។ សាកល្បងប្រើផលិតផលអាតូមី ហើយប្រសិនបើអ្នកមិនពេញចិត្តយើងនឹងសងប្រាក់អ្នកវិញ ទោះបីជាផលិតផលត្រូវបានប្រើរួចហើយក៏ដោយ។
ហើយប្រសិនបើអ្នកពេញចិត្តនឹងផលិតផលដែលអ្នកបានប្រើប្រាស់ សូមចែករំលែកបទពិសោធន៍ទៅអ្នកដទៃ ហើយផ្តល់អនុសាសន៍ទៅពួកគាត់។
នេះជាអ្វីដែលយើងទាំងអស់គ្នាធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន គឺចែករំលែកអ្វិដែលយើងចូលចិត្ត៖ ពេលយើងញាំឆ្ងាញ់ក្នុងភោជនីយដ្ឋានណាមួយ យើងប្រាប់តៗគ្នា តែយើងមិនបានទទួលអ្វីពីម្ចាស់ហាងទេ។ ប៉ុន្តែបើអ្នកណែនាំអំពីផលិតផលអាតូមីដែលអ្នកបានប្រើ អ្នកនឹងបង្កើតប្រាក់ចំណូលអកម្មជាមួយផែនការសំណងរបស់អាតូមី។
ក្រុមហ៊ុនទីផ្សារបណ្តាញអាតូមីផ្តល់ជូនអ្នកនូវឱកាសជោគជ័យរកប្រាក់ចំណូលបានតាមការប្រើប្រាស់របស់អ្នក។ សូមចូលរួមជាមួយពួកយើង។
សមាជិកភាពមិនគិតថ្លៃ
- មិន គិតថ្លៃចុះឈ្មោះ
- មិន មានការចំណាយប្រចាំខែ
- មិន ត្រូវការទិញស្តុក
បេសកម្ម
អាតូមីផ្តល់ជូននូវផលិតផលដែលមានគុណភាពដាច់ខាតក្នុងតម្លៃដ៏ល្អបំផុតតាមយុទ្ធសាស្ត្រម៉ាស្ទីដែលត្រូវបានចាត់ទុកថាជាអាថ៌កំបាំងនៃភាពជោគជ័យរបស់អាមីណូ។
ចក្ខុវិស័យ
ក្លាយជាអ្នកផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេនៅលើពិភពលោកដ៏ពេញចិត្តដល់អ្នកប្រើប្រាស់។
មានភ្នាក់ងារសមាជិកដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។
គុណតម្លៃ
- ភាពជោគជ័យរបស់អតិថិជន
- យុទ្ធសាស្ត្រមហាជន ម៉ាស្ទី
- វប្បធម៌ចែករំលែក
- រីកចម្រើនទាំងអស់គ្នា